Saturday, January 31, 2009

មន្ត្រី​អ.ស.ប.៖ ការបណ្ដេញ​អ្នក​ក្រ​ក្នុង​ជម្លោះ​ដី​នៅ​កម្ពុជា​ជា​ការរំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ

2009-01-31

មន្ត្រី​ជំនាញ​អង្គការ​សហប្រជាជាតិ (អ.ស.ប.) នៅ​ទីក្រុង​ហ្សឺណែវ​នៃ​ប្រទេស​ស្វីស​បាន​ចេញ​សេចក្តី​រាយការណ៍​មួយ​ហៅ​សកម្មភាព​បណ្តេញ​ទាំង​បង្ខំ​ទៅ​លើ​អ្នក​ក្រ​រាប់​ពាន់​នាក់​ក្នុង​ជម្លោះ​ដី​ធ្លី​នៅ​កម្ពុជា​ថា​ជា​អំពើ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ។

RFA Photo/Ouk Savborey

កម្មករ​រុះរើ​ផ្ទះ​អ្នក​ភូមិ​នៅ​តំបន់​ដី​ក្រហម​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន ក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​២៤ មករា ២០០៩។

សេចក្តី​រាយការណ៍​របស់​អ្នកស្រី Rolnik នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អ.ស.ប.​ប្រចាំ​ទីក្រុង​ហ្សឺណែវ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​ស្ថានការណ៍​បណ្តេញ​ថ្មី​ចុង​ក្រោយ​មួយ​បាន​កើត​ឡើង​នៅ​តំបន់​ដី​ក្រហម​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៤ ខែ​មករា​នេះ ដែល​មាន​ការប្រើ​អំពើ​ហិង្សា​បណ្តេញ​ទាំង​បង្ខំ​ទៅ​លើ​អ្នក​ស្រុក​ជាង​១៥០​គ្រួសារ។

ក្នុង​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ មន្ត្រី​ជំនាញ​អង្គការ​សហប្រជាជាតិ​រូប​នោះ​បាន​ស្នើ​ដល់​អាជ្ញាធរ​ខ្មែរ​សូម​ឲ្យ​ផ្អាក​សកម្មភាព​បណ្តេញ​នោះ​សិន បើ​សិន​ជា​អំពើ​ហិង្សា​នោះ​ជា​ការផ្ទុយ​នឹង​ច្បាប់​គោរព​សិទ្ធិ​មនុស្ស​អន្តរជាតិ៕

No comments:

Post a Comment