Monday, January 26, 2009

សង្គម​ស៊ីវិល​ថ្កោល​ទោស​ការ​បណ្ដេញ​អ្នក​ភូមិ​ចេញ​ពី​តំបន់​ដី​ក្រហម

2009-01-25

អង្គការ​សង្គម​ស៊ីវិល​ជា​ច្រើន រួម​មាន​អាដហុក លីកាដូ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស ក្រុម​ការងារ​ដើម្បី​សិទ្ធិ​មាន​ផ្ទះ​សម្បែង និង​ស្ពាន​ឆ្លង​ព្រំដែន ជា​ដើម បាន​ផ្តន្ទាទោស​ការ​បណ្តេញ​អ្នក​ស្រុក​ឲ្យ​ចុះ​ចេញ​ពី​ផ្ទះ​សម្បែង​យ៉ាង​កម្រោល នៅ​តំបន់​ដី​ក្រហម​ដោយ​ក្រុមហ៊ុន​ឯកជន​ឈ្មោះ 7NG កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ។

អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ បាន​ផ្តន្ទាទោស​ការ​វាយ​រុះ​ឈូស​បំផ្លាញ​ផ្ទះ​សម្បែង​ដោយ​កម្លាំង​ប៉ូលិស​ប្រមាណ ៣០០​នាក់​និង​កម្មករ​ពាក់​អាវ​ពណ៌ ប្រមាណ ៥០០​នាក់ ដែល​ក្រុមហ៊ុន​បាន​ជួល​ឲ្យ​បំពេញ​បេសកកម្ម​អមនុស្សធម៌​មួយ​នេះ ព្រម​ទាំង​ឲ្យ​រារាំង​អ្នក​សង្កេតការណ៍​សិទ្ធិ​មនុស្ស​និង​អ្នក​សារព័ត៌មាន​មិន​ឲ្យ​តាមដាន​ព្រឹត្តិការណ៍​នេះ​ផង។

អំពើ​នេះ​បាន​បណ្តាល​ឲ្យ​អ្នក​ស្រុក ១៨​នាក់ រង​របួស ក្នុង​នោះ ៥​នាក់​រង​របួស​ធ្ងន់។

អង្គការ​សង្គម​ស៊ីវិល ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​នូវ​ជម្រក អាហារ ទឹក​ផឹក​អនាម័យ និង​ការ​ព្យាបាល​សុខភាព​ដល់​គ្រួសារ​ជន​រង​គ្រោះ ជួយ​ឲ្យ​គេ​បាន​ទទួល​នូវ​ការ​សង​ទូទាត់​ចំពោះ​ការ​បាត់​បង់​ទ្រព្យ​សម្បត្តិ ប្រកប​ដោយ​ភាព​ត្រឹមត្រូវ​និង​យុត្តិធម៌ និង​ធ្វើការ​ស៊ើប​អង្កេត​ ចំពោះ​សកម្មភាព​ខុស​ច្បាប់​ជុំវិញ​ប្រតិបត្តិការ បណ្តេញ​អ្នក​ស្រុក​ពី​តំបន់​ដី​ក្រហម​កណ្តាល​ទីក្រុង​ភ្នំពេញ​នេះ​ផង៕


No comments:

Post a Comment