ដោយ មឿង ទុម
2009-01-31
មន្ត្រីជំនាញអង្គការសហប្រជាជាតិ (អ.ស.ប.) នៅទីក្រុងហ្សឺណែវនៃប្រទេសស្វីសបានចេញសេចក្តីរាយការណ៍មួយហៅសកម្មភាពបណ្តេញទាំងបង្ខំទៅលើអ្នកក្ររាប់ពាន់នាក់ក្នុងជម្លោះដីធ្លីនៅកម្ពុជាថាជាអំពើរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
សេចក្តីរាយការណ៍របស់អ្នកស្រី Rolnik នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប.ប្រចាំទីក្រុងហ្សឺណែវបានធ្វើឡើងក្រោយពីស្ថានការណ៍បណ្តេញថ្មីចុងក្រោយមួយបានកើតឡើងនៅតំបន់ដីក្រហមរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមករានេះ ដែលមានការប្រើអំពើហិង្សាបណ្តេញទាំងបង្ខំទៅលើអ្នកស្រុកជាង១៥០គ្រួសារ។
ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រម្សិលមិញនេះ មន្ត្រីជំនាញអង្គការសហប្រជាជាតិរូបនោះបានស្នើដល់អាជ្ញាធរខ្មែរសូមឲ្យផ្អាកសកម្មភាពបណ្តេញនោះសិន បើសិនជាអំពើហិង្សានោះជាការផ្ទុយនឹងច្បាប់គោរពសិទ្ធិមនុស្សអន្តរជាតិ៕
No comments:
Post a Comment